
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានក្នុងទីក្រុងតូក្យូ លោក អាបេ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងរំលាយសភាជាន់ទាបនៅថ្ងៃទី២៨ ខែកញ្ញា ហើយការសម្រេចចិត្តភ្លាមៗបែបនេះ ធ្វើឡើង តាមឆន្ទៈនៃការសារសួររបស់ប្រជាជនជប៉ុនស្ពីពីសកម្មភាពរបស់ខ្ញុំ ជាពិសេសវិស័យសេដ្ឋកិច្ច»។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានស្នើឡើងនូវផែនការអនុម័តថវិកាជាតិ ប្រមាណជា ២០០០ពាន់លានយ៉េន ឬស្មើនឹង១៧.៨ពាន់លានដុល្លារ សម្រាប់វិស័យអប់រំ និងហិរញ្ញវត្ថុសាធារណៈ ហើយមិនតែប៉ុណ្ណោះលោកក៏បានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះទីក្រុងព្យុងយ៉ាងផងដែរ។ «យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់សម្ពាធជាអតិបរាម៉ាលើកូរ៉េខាងជើង»។ នេះជាការលើកឡើងរបស់លោក ស៊ីន ហ្សូអាបេ បន្ទាប់ពី លោកបានអះអាងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថាបច្ចុប្បន្នមិនមែនជាពេលវេលាត្រូវចរចាជាមួយទីក្រុងព្យុងយ៉ាងឡើយ។
គួរបញ្ជាក់ថា បើទោះជាលោក អាបេ មិនបានកំណត់ថ្ងៃជាក់លាក់នៃការបោះឆ្នោតសភាមុនអាណត្តិក៏ដោយ ក៏ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក តាមរយៈការប្រកាសរំលោយសភា របស់លោក នឹងបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតនៅរយៈពេល៤០ថ្ងៃបន្ទាប់ ឬគួរតែអាចនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ ក្រោយសភាជាន់ទាបត្រូវប្រកាសរំលាយនៅថ្ងៃ បើកសម័យប្រជុំពេញអង្គសភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
ដោយ៖ The Cambodia Share | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ freshnewsasia
0 comments:
Post a Comment