ជនជួញដូរ២នាក់ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវនគរបាលខណ្ឌជ្រោយចង្វារបង្ក្រាប រួមជាមួយ ថ្នាំញៀន៥កញ្ចប់ និងម៉ូតូ២គ្រឿង

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ រួមជាមួយថ្នាំញៀន៥កញ្ចប់ និងម៉ូតូ២គ្រឿង ត្រូវបានលោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ និងលោកនាយផ្នែកគ្រឿងញៀន ស៉ឹម សាវ៉ាត ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ច បានបើកការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីម៉ោងជាង១៩ ដល់ម៉ោង២២យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខA ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
 

លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទី១៖ ឈ្មោះ ហ៊ាង ឈៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅភូមិទួលតាលាប់ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី២៖ ឈ្មោះ ម៉ឹង ពឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅភូមិដីក្រហម ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី៣៖ឈ្មោះ យី ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤៖ឈ្មោះ សៀង ខា ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកសិករ និងស្នាក់នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
 

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រោយទទួលផែនការពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី ស្រាប់តែជួបប្រទះឃើញនិងគួរឲ្យសង្ស័យលើ ពួកគេ២នាក់ ដែលជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១H-២១១៥ ទើបធ្វើការឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា ជាថ្នាំញៀន១កញ្ចប់តូច ខណៈទើបតែមកពីទិញ ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ ដោយមិនទាន់ទាំងបានទៅដល់គោលដៅផង ក៏ត្រូវកម្លាំងជំនាញសហការបង្ក្រាបឃាត់ខ្លួនតែម្ដង។
 

លោកវរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ រកឃើញថ្នាំញៀន១កញ្ចប់ និងដកហូតទាំងម៉ូតូ១គ្រឿង កម្លាំងនគរបាលក៏បន្តទិសដៅ រហូតបានដាក់ការសង្ស័យលើបក្ខពួក២នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ១A-៥៥៥០ ហើយធ្វើការឃាត់ ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន៤កញ្ចប់ទៀត ដែលជនសង្ស័យបានរក្សាលាក់ទុក បម្រុងយកទៅធ្វើសកម្មភាពចរាចរ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

ដោយ៖ The Cambodia Share | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ freshnewsasia
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment